Kindergarten Teacher

Kindergarten Teacher


: 2024-07-21 | : 5

  • ផ្នែក                : អប់រំ
  • ទីតាំង        ​     : ភ្នំពេញ
  • ប្រភេទការងារ :ពេញម៉ោង 
  • ប្រាក់បៀវត្ស    : $400 - $500
  • Open for        : Local 
  • Reports to    : នាយកមត្តេយ្យសិក្សា

ភារកិច្ចនិងការទទួលខុសត្រូវ  

  • រៀបចំធនធានសម្ភារឧបទេស និងសម្ភារសិក្សា
  • រៀបចំផែនការបង្រៀនប្រចាំថ្ងៃ និងមេរៀនសម្រាប់សិស្សតាមមុខវិជ្ជា និងកាលវិភាគដែលសាលាកំណត់
  • អនុវត្តវិធីសាស្រ្តបង្រៀនសតវត្សទី២១ និងសកម្មភាពផ្សេងៗ(ចម្រៀង រឿង មេរៀនផ្សេងៗ ហ្គេមដែលមានរចនាសម្ព័ន្ធ សិល្បៈ និងសិប្បកម្ម នៅខាងក្រៅ។ល។) ដែលលើកទឹកចិត្ត និងជំរុញការអភិវឌ្ឍន៍សមត្ថភាពរបស់កុមារ។
  • រក្សាទំនាក់ទំនងបើកចំហទៅកាន់ឪពុកម្តាយឬអាណាព្យាបាលសិស្ស និងផ្តល់ព័ត៌មានសមស្រប
  • វាយតម្លៃវឌ្ឍនភាពរបស់សិស្សជាទៀងទាត់ ដើម្បីធានានិងសម្រេចបាននូវគោលដៅកម្មវិធីសិក្សា
  • តាមដានអន្តរកម្មរបស់កុមារដើម្បីចិញ្ចឹមបីបាច់  កិច្ចសហប្រតិបត្តិការ និងការចែករំលែក
  • សហការជាមួយបុគ្គលិករដ្ឋបាល
  • អនុវត្តតាមស្តង់ដារបង្រៀន និងបទប្បញ្ញត្តិសុវត្ថិភាព
  • មើលថែកុមារក្នុងអំឡុងពេលអាហារសម្រន់ ការលេងក្រៅថ្នាក់រៀន
  • រាយការណ៍អំពីផែនការបង្រៀន និងលទ្ធផលវាយតម្លៃ
  • ធានាថាថ្នាក់រៀនត្រូវបានគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព

លក្ខខណ្ឌជ្រើសរើស៖ 

  • មានបរិញ្ញាបត្រផ្នែកអប់រំ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
  • មានវិញ្ញាបនបត្រគរុកោសល្យ
  • ផ្តល់អាទិភាពចំពោះបេក្ខជន-បេក្ខនារី​មានបទពិសោធន៍បង្រៀនកុមារតូច និងការអភិវឌ្ឍន៍ផែនការបង្រៀន
  • អាចទំនាក់ទំនងជាភាសាអង់គ្លេស (កម្រិតកុមារតូច)
  • មានជំនាញកុំព្យូទ័រ _ Microsoft Office Word, Excel, PowerPoint, Internet , e-mail និងប្រើប្រាស់កម្មវិធី Google
  • មានការប្តេជ្ញាចិត្តចំពោះចក្ខុវិស័យ តម្លៃស្នូល និងក្រមសីលធម៌របស់ WJCS
  • មានការយល់ដឹងពីសិទ្ធិកុមារ និងការការពារកុមារ
  • មានការអត់ធ្មត់ ការសម្របខ្លួន និងអភិវឌ្ឍន៍សមត្ថភាពក្នុងការទប់ទល់នឹងដំណើរការផ្លាស់ប្តូរ។