Librarian

Librarian


: 2024-07-21 | : 1

  • ផ្នែក                   : អប់រំ
  • ទីតាំង        ​        : ភ្នំពេញ
  • ប្រភេទការងារ  :ពេញម៉ោង 
  • ប្រាក់បៀវត្ស     : $500 - $600
  • Open for        : Local/International  
  • Reports to    ​: នាយកសាលា

ភារកិច្ចនិងការទទួលខុសត្រូវ 

  • បោសសម្អាត រៀបចំទុកដាក់សៀវភៅ តុ កៅអី ក្នុងបណ្ណាល័យឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យតាមដាន ដោះស្រាយ ត្រួតពិនិត្យការខ្ចីសៀវភៅយឺត ឬបាត់ និងការផាកពិន័យ
  • បោះត្រាក្នុងសៀវភៅ
  • បញ្ចូលកាតាឡុកសៀវភៅ
  • អ៊ុតក្របសៀវភៅ
  • គ្រប់គ្រងការខ្ចី និងសងសៀវភៅក្នុងបណ្ណាល័យ
  • បញ្ចូលពាក្យសុំចូលជាសមាជិបណ្ណាល័យ បោះត្រា និងចុះហត្ថលេខា
  • ត្រួតពិនិត្យមើលនិងគ្រប់គ្រងវិន័យសិស្សពេលសិស្សចូលបណ្ណាល័យ និងការសម្របសម្រួលផ្សេងៗ
  • ថតរូបភាពសកម្មភាពសិស្សអានសៀវភៅក្នុងបណ្ណាល័យ
  • ស្រង់ស្ថិតិអ្នកចូលប្រើប្រាស់បណ្ណាល័យ និងកុំព្យូទ័រ ប្រចាំថ្ងៃ
  • ធ្វើបញ្ជីរបាយការណ៍ខ្ចី-សងសៀវភៅ និងប្រាក់ផាកពិន័យ ទៅកាន់ផ្នែកគណនេយ្យ ប្រចាំថ្ងៃ
  • ធ្វើរបាយការណ៍ប្រចាំថ្ងៃ ប្រចាំវគ្គសិក្សា កត់ត្រាកំណត់ហេតុអង្គប្រជុំប្រចាំខែ និងប្រចាំឆ្នាំ
  • ធ្វើរបាយការណ៍ស្ថិតិអ្នកចូលប្រើប្រាស់បណ្ណាល័យ និងកុំព្យូទ័រ ប្រចាំខែ
  • បំពាក់សម្ភារផ្សេងៗ ឱ្យឯកសារ (បិទលេខកូដ សលាកប័ត្រខ្ចីសង Barcode ពាក្យកម្មសិទ្ធ និងស្លាកផ្សេងៗ)
  • ស្នើសុំសម្ភារដែលត្រូវប្រើប្រាស់ប្រចាំថ្ងៃ
  • រាប់ស្តុកសៀវភៅ
  • ចូលរួមកិច្ចប្រជុំគណៈកម្មការវិន័យសាលាប្រចាំខែ
  • ចងក្រងប្រវត្តិសកម្មភាពដែលមានក្នុងបណ្ណាល័យ
  • ចែកបណ្ណសរសើរដល់សិស្សដែលបានចំណាយពេលច្រើនក្នុងបណ្ណាល័យ
  • បង្កើតសកម្មភាពជម្រុញអំណាន និងផ្សព្វផ្សាយអំពីបណ្ណាល័យ (យ៉ាងតិច៤សកម្មភាពក្នុង១ឆ្នាំ)
  • រៀបចំតុបតែងសោភ័ណភាពបណ្ណាល័យទៅតាមព្រឹត្តិការណ៍សកម្មភាពបណ្ណាល័យ និងបុណ្យប្រពៃណីជាតិ និងអន្តរជាតិ
  • ធ្វើបញ្ជីចំណងជើងសៀវភៅដែលត្រូវស្នើសុំទិញបន្ថែម
  • ចុះបញ្ជីសារពើភ័ណ្ឌសម្ភារ និងចុះបញ្ជីសៀវភៅចូល
  • ជួយការងារផ្នែកផ្សេងៗតាមការស្នើសុំជាក់ស្តែង
  • ទទួលការចុះអធិការកិច្ចរបស់ក្រសួង-មន្ទីរអប់រំ សម្រាប់ថ្នាក់បឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ

លក្ខខណ្ឌជ្រើសរើស 

  • ទទួលបានវិញ្ញាបនបត្របញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬវិញ្ញាបនបត្រដែលមានតម្លៃស្មើ
  • ទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សាមុខវិជ្ជាជំនាញបណ្ណារក្ស និងបញ្ចប់ការបណ្តុះបណ្តាលនានាដែលពាក់ព័ន្ធបច្ចេកទេសបណ្ណាល័យ
  • ចេះភាសាអង់គ្លេស
  • ទទួលបានវគ្គបណ្តុះបណ្តាលនានាដែលពាក់ព័ន្ធបច្ចេកទេសបណ្ណាល័យ
  • មានបទពិសោធន៍ការងារចាប់ពី១ឆ្នាំឡើងទៅ។