Receptionist

Receptionist


: 2024-07-21 | : 1

  • ផ្នែក                 : អប់រំ
  • ទីតាំង        ​      : ភ្នំពេញ
  • ប្រភេទការងារ :ពេញម៉ោង     
  • ប្រាក់បៀវត្ស    : $400 - $500
  • Open for        : Local 
  • Reports to    : នាយកសាលា

ភារកិច្ចនិងការទទួលខុសត្រូវ:

  • ទទួល និងបញ្ជូនព័ត៌មានទៅ កាន់អតិថិជនចំគោលដៅនិងទាន់ពេលវេលា
  • ដោះស្រាយរាល់សារ សំណើ ការសាកសួរ របស់ឪពុកម្តាយ និងអតិថិជន ប្រកបដោយសុជីវធម៌ និងប្រសិទ្ធភាព
  • បញ្ជូនសារឬតម្រូវការរបស់មាតាបិតាឬអាណាព្យាបាលសិស្ស ទៅកាន់គណគ្រប់គ្រងឬរដ្ឋបាលសាលាតាមភាពជាក់ស្តែង។
  • ត្រូវប្រាកដថាគ្រឿងសង្ហារឹម គ្រឿងតុបតែងលម្អ និង/ឬឧបករណ៍ទាំងអស់ដែលមានតាំងនៅខាងក្នុង ឬខាងក្រៅកន្លែងទទួលភ្ញៀវទាំងអស់ត្រូវបានរក្សាទុកក្នុងរបៀបរៀបរយ និងស្របតាមមុខងារឬតាមគោលដៅនីមួយៗ ហើយបើចាំបាច់ សម្របសម្រួលជាមួយផ្នែកថែទាំ ដើម្បីធានាការជួសជុល សម្អាត និងសណ្តាប់ធ្នាប់ ។ល។ 
  • គោរពនិងអនុវត្តតាមគោលនយោបាយ និងបទបញ្ជាផ្ទៃក្នុងសាលា
  • គ្រប់គ្រងការផ្គត់ផ្គង់ បរិក្ខារ,សម្ភារការិយាល័យ និង សៀវភៅកត់ត្រាសំណើសុំសម្ភារៈប្រើប្រាស់, ជួយសម្របសម្រួលក្នុងការបញ្ជាទិញសម្ភារការិយាល័យ សម្ភារសិក្សា និងធនធាននានា ហើយត្រូវធានាថាកម្រិតស្តុកសារពើភ័ណ្ឌត្រូវបានរក្សា និងគ្រប់គ្រងបានល្អ។
  • មានភាពរហ័សរហួន បត់បែនទន់ភ្លន់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាថាកន្លែងទទួលភ្ញៀវត្រូវបានសម្អាតជានិច្ច ប្រកបដោយអនាម័យនិង​វិជ្ជាជីវៈ។
  • គោរពកាលបរិច្ឆេទសម្រេចការងារប្រកបដោយភាពអត់ធ្មត់និងទំនុកចិត្ត​ទោះបីស្ថិតក្រោមសម្ពាធការងារក៏ដោយ។
  • បំពេញភារកិច្ចផ្សេងទៀតតាមការចាំបាច់ឬតម្រូវការ។

លក្ខខណ្ឌជ្រើសរើស៖

  • បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ឬជំនាញបដិសណ្ឋារកិច្ចនិងសណ្ឋាគារ
  • មានបទពិសោធន៍យ៉ាងតិច ១ឆ្នាំលើការងារទំនាក់ទំនងផ្តល់សេវាកម្មអតិថិជន និងពិសេសក្នុងស្ថាប័នអប់រំ។
  • អាចនិយាយ និងសរសេរភាសាអង់គ្លេសបានល្អ។
  • មានជំនាញក្នុងការប្រើប្រាស់កម្មវិធី Microsoft Office (Word, Excel, PowerPoint) អ៊ីនធឺណិត និងប្រើប្រាស់កម្មវិធី Google
  • មានសមត្ថភាពខ្ពស់លើជំនាញទំនាក់ទំនងទូទៅ និងជំនាញទំនាក់ទំនងជាអន្តរបុគ្គល
  • ជាបុគ្កលដែលស្តាប់សកម្ម និងនិយាយប្រកបដោយប្រសិទ្ធភាព។
  • មានការតាំងចិត្តខ្ពស់ ក្នងការគោរព និងអនុវត្តតាមចក្ខុវិស័យនិងគុណតម្លៃសាលាវ៉ូជុងកម្ពុជា
  • មានការយល់ដឹងពីសិទ្ធិកុមារ និងការការពារកុមារ
  • មានការអត់ធ្មត់ ការសម្របខ្លួន និងអភិវឌ្ឍន៍សមត្ថភាពក្នុងការទប់ទល់នឹងដំណើរការផ្លាស់ប្តូរ។