Physic Teacher

Physic Teacher


: 2026-11-15 | : 1

ជ្រើសរើស  ៖  គ្រូ រូបវិទ្យា (Part-Time)   ០១នាក់

 

  • ផ្នែក               :  អប់រំ
  • ទីតាំង            ​ : ភ្នំពេញ
  • ប្រភេទការងារ  :ក្រៅម៉ោង (Part-Time)
  • ប្រាក់បៀវត្ស    : Negotiated
  • Open for       : Local 
  • Reports to     : នាយកមធ្យមសិក្សា

I-ភារកិច្ចនិងការទទួលខុសត្រូវចំបង:

  • មានកិច្ចតែងការនិងសម្ភារឧបទេសគ្រប់គ្រាន់ប្រកបដោយគុណភាពនិងមានភាពទាក់ទាញ រៀងរាល់ម៉ោងបង្រៀន។
  • អនុវត្តបច្ចេកទេសគរុកោសល្យផ្សេងៗបត់បែនតាមស្ថានភាពសិស្ស ដើម្បីលើកកម្ពស់បរិយាកាសសិក្សាប្រកបដោយភាពរួសរាយរាក់ទាក់ មានគុណភាពនិងមានប្រសិទ្ធភាព។
  • ដឹកនាំសកម្មភាពសិក្សាតាមបែបពិសោធនិងបង្កើតផលិតផលវិទ្យាសាស្ត្រដូចជា រ៉ូបូត……។ល។
  • កសាងបំណិនវិទ្យាសាស្ត្ររូបវិទ្យាតាមរយៈការភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ
  • ចងក្រង រៀបចំឯកសារ រួមទាំងការធ្វើតេស្តសម្រាប់ការប្រឡងទាំងអស់ ឯកសារបង្រៀន ផែនការមេរៀន ឬកំណត់ចំណាំនានា
  • ណែនាំ ឬស្នើគម្រោងថវិកាសម្រាប់សម្ភារៈគរុកោសល្យ និងសកម្មភាពបង្រៀន ដើម្បីកែលម្អលទ្ធផលសិក្សាសិស្ស
  • រក្សាកំណត់ត្រាត្រឹមត្រូវ និងកត់ត្រាអំពីការអភិវឌ្ឍន៍ និងការវាយតម្លៃរបស់សិស្ស
  • បង្កើត និងអនុវត្តយុទ្ធសាស្ត្រគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព
  • ទទួលភារកិច្ចជាគ្រូបន្ទុកថ្នាក់
  • ធ្វើការប្រាស្រ័យទាក់ទងជាមួយឪពុកម្តាយរបស់សិស្សអោយបានទៀងទាត់ពីវឌ្ឍនភាពសិក្សាកូនៗរបស់ពួកគាត់
  • ធ្វើជាគំរូក្នុងអាជីពការងារ ​ការបង្រៀនប្រកបដោយគុណភាព និងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ
  • ចូលរួមវគ្គបណ្តុះបណ្តាលដែលបានកំណត់ និងធ្វើការថែមម៉ោង ស្របតាមតម្រូវការសាលាក្នុងករណីចាំបាច់
  • សហការយ៉ាងជិតស្និទ្ធជាមួយផ្នែកគរុគោសល្យដើម្បីបង្កើនគុណភាពនៃការបង្រៀននិងការរៀននៅក្នុងថ្នាក់
  • បន្តអភិវឌ្ឍន៍សមត្ថភាពជាប្រចាំលើវិធីសាស្រ្តបង្រៀន
  • កិច្ចការបន្ថែមផ្សេងៗតាមការកំណត់របស់សាលា។

 II-លក្ខខណ្ឌជ្រើសរើស៖

  • មានបរិញ្ញាបត្ររូបវិទ្យា, (មានសញ្ញាបត្រអនុបណ្ឌិតរូបវិទ្យា កាន់តែប្រសើរ)
  • មានវិញ្ញាបនបត្រគរុកោសល្យ
  • មានបទពិសោធន៍បង្រៀនរូបវិទ្យា នៅមធ្យមសិក្សា
  • អាចបង្រៀនរូបវិទ្យាជាភាសាអង់គ្លេស ត្រូវបានផ្តល់អាទិភាព
  • មានជំនាញកុំព្យូទ័រ _ Microsoft Office Word, Excel, Power Point, Internet , e-mail និងប្រើប្រាស់កម្មវិធី Google
  • ជាបុគ្គលដែលមានការទទួលខុសត្រូវដោយខ្លួនឯង និងត្រូវការការគ្រប់គ្រងតិចតួច
  • មានការប្តេជ្ញាចិត្តចំពោះចក្ខុវិស័យ តម្លៃស្នូល និងក្រមសីលធម៌របស់ WJCS
  • មានការយល់ដឹងពីសិទ្ធិកុមារ និងការការពារកុមារ
  • មានការអត់ធ្មត់ ការសម្របខ្លួន និងអភិវឌ្ឍន៍សមត្ថភាពក្នុងការរីកចម្រើន​ ការផ្លាស់ប្តូរ និងការវិរឌ្ឍន៍ថ្មីនៃវិទ្យាសាស្ត្រ។